​Mourinho ចង់​ឲ្យ​​Vertonghen​និង​Eriksen បន្ដកុងត្រាថ្មីជាមួយ​Tottenham

ទំព័រដើម​ /អន្តរជាតិ
892 866

លោក Jose Mourinho ចង់ឲ្យកីឡាករ Jan Vertonghen និង Christian Eriksen បន្ដកុងត្រាថ្មីជាមួយក្លឹប តាមខ្សែការពារ Toby Alderweireld ដោយចុះកុងត្រាថ្មីជាមួយក្លឹប។

កុងត្រាបច្ចុប្បន្នរបស់ Vertonghen និង Eriksen នឹងផុតកំណត់នៅចុងរដូវកាលនេះ ហើយ Eriksen ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លឹបនៅរដូវក្ដៅខាងមុខនេះ។

លោក Mourinho បាននិយាយថា៖ «ខ្ញុំចង់ឲ្យ Jan ចុះកុងត្រាថ្មី។ ហើយរឿងតែមួយគត់ដែលខ្ញុំនិយាយពី Christian គឺថាខ្ញុំចង់ឲ្យគេចុះកុងត្រាថ្មី។ រឿងក្រៅពីនេះ ខ្ញុំមិនចង់និយាយពីគេឡើយ។

​ខ្ញុំគិតថា កីឡាករនឹងចុះហត្ថលេខាលើកុងត្រា នៅពេលដែលក្លឹបចង់បាន ខ្ញុំគឺជាក្លឹប លោក Levy គឺជាក្លឹប នៅពេលដែលកីឡាករ ក្រុមគ្រួសារ និង ភ្នាក់ងារកីឡាករចង់បាន។ ប្រសិនបើនរណាម្នាក់ នៅក្នុងចំណោមនេះ មិនចង់ឲ្យមានកុងត្រាថ្មី វាគឺពិបាកធ្វើឲ្យវាកើតឡើងណាស់ លុះត្រាតែកីឡាករនោះផ្លាស់ប្ដូរភ្នាក់ងារ ហើយរកអ្នកថ្មី ដែលចង់បន្ដកុងត្រាជាមួយក្លឹប»៕

ប្រភព៖ Mirror

Website design by TVFB