បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន បណ្តាលឲ្យដួលបោកក្បាលស្លាប់យ៉ាងរន្ធត់

ទំព័រដើម​ /សន្តិសុខសង្គម
1211 1177

ខេត្តតាកែវ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង ជិះម៉ូតូដួលបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង​​ កាលពីវេលាម៉ោង ២២ និង៥០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតផ្លូវជាតិលេខ ២ ចន្លោះគីទ្បូម៉ែត្រ ៣២-៣៣ នៅភូមិឃ្លាំងសម្បតិ្ត ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក Bajaj Pulsar 200cc ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ស្លាកលេខ ភ្នំពេញ 1GT-8594 ធ្វើដំណើរពីទិសខាងជើង បើកបរដោយឈ្មោះ កូ ថាវ ភេទប្រុស អាយុ ២៧ ឆ្នាំ មិនពាក់មួកសុវត្ថិភាព មានទីលំនៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ ចំណែសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

 

Website design by TVFB