រថយន្តមួយគ្រឿង បើកបុកម៉ូតូផ្តាច់ជីវិតមនុស្សម្នាក់ ស្លាប់យ៉ាងរន្ធត់ នៅលើផ្លូវជាតិលេខ៦

ទំព័រដើម​ /សន្តិសុខសង្គម
674 649

សៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តមួយគ្រឿង បើកបុកម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១និង ៥៩នាទី នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកកោះឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

មានរថយន្តម៉ាកSIENA XLEពណ៌សពាក់ស្លាកលេខភ្នំពេញ 2AN- 8397ផលិតឆ្នាំ2004ប្រភេទគ្រួសារអ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន (ទិសដៅពីលិចទៅកើត) បានបុកម៉ូតូម៉ាកហុងដាឌ្រីមC110 ពណ៌ស្លែពាក់ស្លាកលេខសៀមរាប1M-6196 ផលិតឆ្នាំ២០០២ បើកបរដោយឈ្មោះ សំ ដៀង ភេទប្រុសអាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ទិសដៅពីកើតទៅលិចបត់ឆ្វេង) បណ្តាលឲ្យស្លាប់ម្នាក់ឈ្មោះ សំ ដៀង ភ្លាមនោះអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់។

ចំពោះមូលហេតុ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែងនៅកន្លែងកើតហេតុ ហើយប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

Website design by TVFB