ចាប់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន៤កញ្ចប់ រថយន្តមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត

ទំព័រដើម​ /សន្តិសុខសង្គម
876 851

បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីវេលាម៉ោង២និង២០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៩ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនហាមឃាត់ខុសច្បាប់ ចំនួន ០១ករណី នៅចំណុចក្រុមទី៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន  ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់៖ ១-ឈ្មោះ បេន ប៊ុនសៀន ហៅ ឌៀន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន , ២-ឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន , ៣-ឈ្មោះ មិន មឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ , ៤- ឈ្មោះ ស៊ីម ក្រឹម ហៅ វ៉ាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង៖

-ថ្នាំញៀនម៉ាទឹកកក ចំនួន ០៤ ថង់

-ទូរស័ព្ទដៃចំនួន ០៦ គ្រឿងចាស់ (ខូច ចំនួន ០១ គ្រឿង )

-ម៉ូតូចំនួន ០២ គ្រឿង

-រថយន្តម៉ាក toyota hillux vigo មួយគ្រឿង

-កាំបិតវែង ចំនួន ០៣ ដើម , កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន ០១ ដើម

-ថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន និង សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កម្លាំងសមត្ថកិច្ចយើង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត បាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់ ៕

 

Website design by TVFB