មន្ត្រីយោធាម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតបានស្លាប់យ៉ាងរន្ធត់ ក្រោយបើករថយន្តទៅបុកលូ និងរបងដែកបុរីមួយកន្លែង នៅខណ្ឌដង្កោ

ទំព័រដើម​ /សន្តិសុខសង្គម
459 435

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយរថយន្តព្រូសមួយគ្រឿង បើកលឿនជ្រុលទៅបុកលូ និងរបងដែកបុរីមួយកន្លែង បណ្ដាលឲ្យស្លាប់២នាក់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៣ និង១១នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AY-6784 បើកបរយ៉ាងលឿន ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកលូ និង របងដែករបស់បុរីមួយកន្លែង បណ្តាលឲ្យក្រឡាប់ ស្លាប់មនុស្ស២នាក់យ៉ាងរន្ធត់។

សពជនរងគ្រោះទី១មានឈ្មោះ ហ៊ឹម រតន: ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ យោធា មានទីលំនៅផ្លូវ៤៦០ ក្រុម១១ ភូមិ២ សង្កាត់ទួលទំពួង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងទី២.ឈ្មោះ ភួង វី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងក្រឡឹង ស្រុកកំណើត ភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង បានយកវត្ថុតាងរថយន្ត បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការដោះស្រាយតាមនិតីវិធី ដោយឡែកសាកសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Website design by TVFB