ក្រុមក្មេងទំនើងជិះម៉ូតូ៣គ្រឿងដេញវាយគ្នាផ្អើលពេញផ្លូវ ត្រូវកម្លាំងសមត្ថកិច្ចចាប់ក្របួចបាន៩នាក់!

ទំព័រដើម​ /សន្តិសុខសង្គម
242 220

ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន ៩នាក់ បន្ទាប់ពីពួកគេជិះម៉ូតូដេញវាយគ្នាប្រសេកប្រសាច ពេញផ្លូវសាធារណ: ត្រូវបានកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំមុខអគារអែតវ៉ូឌ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនក្មេងទំនើងខាងលើនេះ កម្លាំងសមត្ថកិច្ច បានដាក់គោលដៅការពារក្បូនថ្នាក់ដឹកនាំ ស្រាប់តែឃើញក្មេងទំនើងជាច្រើននាក់ ជិះម៉ូតូ៣គ្រឿង ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវមហាថីសហព័ន្ធរុស្សី ដេញវាយគ្នាប្រសេកប្រសាចពេញផ្លូវ តាំងពីមុខវត្តទឹកថ្លា រហូតមកដល់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងម៉ូតូ៣គ្រឿងភ្លាមៗតែម្តង។

ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើង រួចទាំងម៉ូតូ៣គ្រឿង ត្រូវបានបញ្ជូនទៅអធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ ចាត់ការតាមនិតីវិធី៕

 

Website design by TVFB