កុំចេះតែហ៊ាន!!! ជនសង្ស័យមួយក្រុមជិះកង់បី ធ្វើសកម្មភាពលួចម៉ូតូ តែមិនបានសម្រេចត្រូវម្ចាស់គេឃើញទាន់ ស្រែកចោរៗ ផ្អើលប្រជាពលរដ្ឋក្បែរនោះចាប់ក្របួចបានម្នាក់

ទំព័រដើម​ /សន្តិសុខសង្គម
244 220

ភ្នំពេញ៖ ជនសង្ស័យ ម្នាក់ក្នុងចំណោមពក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋតាមចាប់បានភ្លាមៗ ក្រោយធ្វើសកម្មភាពជិះម៉ូតូកង់បី ទៅលួចកាច់.កម៉ូតូ នៅក្នុងផ្ទះសំណាក់ «ថ្ងៃល្អ» ធាក់មិនឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលតាមចាប់បានម្នាក់តែម្តង ចំណែក២នាក់តៀតរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ៥០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យទី ២២ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះសំណាក់ថ្ងៃល្អ តាមបណ្ដោយផ្លូវ ៣៧១ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះម្នាក់ ជិះម៉ូតូម៉ាក suzuki លេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FC-5467 មកឈប់ចូលក្នុងផ្ទះសំណាងខាងលើ ភ្លាមៗនោះស្រាប់តែលេចមុខជនសង្ស័យ ៣នាក់ ជិះកង់បីមកឈប់ក្បែរផ្ទះសំណាក់ ដោយជនសង្ស័យម្នាក់ បានដើរចូលទៅដល់ក្នុងផ្ទះសំណាក់ ហើយធ្វើសកម្មភាពកាច់.កម៉ូតូបណ្ដើរចេញមកខាងក្រៅ បន្ទាប់មកក៏ធាក់ម៉ូតូ តែមិនឆេះ ត្រូវម្ចាស់ឃើញទាន់ ក៏រត់ដេញតាមស្រែកថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋ ជួយព័ទ្ធចាប់បានម្នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត។

ក្រោយកើតហេតុ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកនាំខ្លួនជនសង្ស័យ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ដើម្បីធ្វើកំណត់ហេតុ នឹងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការតាមនិតិវិធី៕

 

Website design by TVFB