ករណីនាយចឺមត្រូវគេវាយបែកក្បាល សំណងមានការប្រែប្រួល ដោយសារជនសង្ស័យមានអន្តរាគមន៍ពីអ្នកមានអំណាច! សម័យនេះហើយកុំអាងអំណាច មកការពារអំពើខុសច្បាប់ទៀត!

ទំព័រដើម​ /តារា
448 427

ភ្នំពេញ៖ យោងតាមការបង្ហោះរបស់លោក ហេង ឡុង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានសរសេររៀបរាប់ថា ៖ « សូមជូនដំណឹង ជូនបងប្អូនមហាជនជ្រាបជាព័ត៌មាន

ករណី នាយចឺម គឺសំណងមានការប្រែប្រួល ដោយសារជនសង្ស័យមានអន្តរាគមន៍ពីអ្នកមានអំណាច។

សម័យនេះហើយ សូមអំពាវនាវដល់អ្នកដែលមានអំណាច កុំមកការពារអំពើខុសច្បាប់ទៀត មិនអាចលាក់មហាជនបានទេ។

ដើម្បីលុបបំបាត់អំពើហិង្សាមកលើប្រជាជនខ្មែរ យើងមិនគួរយកវប្បធម៌ធ្វើខុសហើយយកលុយមកបញ្ចប់បញ្ហានោះទេ។ ករណីនេះ ទោះបីជា នាយចឺម ដកពាក្យបណ្ដឹង ក៏សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នឹងឈរជាដើមបណ្ដឹង ដើម្បីអោយបណ្ដឹងអាជ្ញាដំណើរការ ដោយមានយុត្តិធម៌។ ករណីនេះគឺយកដំបងវាយក្បាល គឺជាអំពើប៉ុនប៉ងមនុស្សឃាតដោយចេតនា យោងតាមច្បាប់ ជនសង្ស័យអាចជាប់គុកពី ៥ ទៅ ១៥ឆ្នាំ អាស្រ័យលើចៅក្រមវិនិច្ឆ័យទោស ផ្អែកទៅលើភស្តុតាង និងសាក្សីជាក់ស្ដែង» ។

 

Website design by TVFB