ស៊េរី​ទំនើប​ទៀត​ហើយ​!​! ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្តស៊េរីទំនើប២គ្រឿង​​​បុក​គ្នា​ពេញ​ទំហឹង ​រងការ​ខូចខាត​យ៉ាង​ដំណំ​

ទំព័រដើម​ /សន្តិសុខសង្គម
157 132

​រាជធានី​ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្តស៊េរីទំនើប​២គ្រឿង​បាន​បុក​គ្នា​ពេញ​ទំហឹង​ បណ្ដាលឲ្យរងការខូចខាចទាំងសងខាង តែ​មិនមានមនុស្សរងរបួសទេ។

ហេតុការណ៍នេះបង្កឲ្យ​មាន​ការភ្ញាក់​ផ្អើលនៅវេលា​ម៉ោង​៣និង៤០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០២កែងនិង៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បានឲ្យ​ដឹង​ថា​ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿង​ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BC​-8273 បើក​បរ​ដោ​បុរសម្នាក់ បានបើកតាមបណ្ដាលផ្លូវ៣០៧ លុះមកដល់ចំណុចផ្លូវបំបែកជាបួនបានបុកគ្នាជាមួយនឹងរថយន្តមួយគ្រឿង គ្មានពាក់ស្លាកលេខ បង្កឲ្យរងការខូចខាតមួយកំណាត់ខាងមុខ​យ៉ាង​ដំណំ​ ហើយ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវ៣០៧​កែង​ផ្លូវ​៦០៦​ ភាគី​ទាំង​សង​ខាង​សម្រុះសម្រួល​គ្នា​អត់​ត្រូវ​មាន​តែសមត្ថកិច្ចមូលដ្ឋានក៏មកដល់ទំនាក់ទំនងទៅ​សមត្ថកិច្ច​ចរាចរណ៍ជើងគោកនិង​មក​យកទៅ​រក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។

ក្រោយពីកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះមកដល់ទីតាំងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

Website design by TVFB