តារា​​កូរ៉េម្នាក់ទៀតហើយ!! Cha In Ha សមាជិក​ក្រុម​SURPRISE U ត្រូវ​បាន​គេ​រក​ឃើញ​ថាស្លាប់នៅក្នុងផ្ទះ...

ទំព័រដើម​ /តារា
187 153

បរទេស៖ ​ព័ត៌មាន​តក់ស្លុត​មួយ​ទៀត​ហើយ​បាន​ផ្ទុះ​ឡើង​ គឺ​ Cha In Ha តារាសម្ដែង​សមាជិក​ក្រុម SURPRISE U ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ស្លាប់​ហើយ​នៅ​អាយុ ២៧ឆ្នាំ។

យោងតាមការចេញផ្សាយពីBBCនៅ​ព្រឹកថ្ងៃទី​០៤ ខែធ្នូ​នេះ​ថា ​​តារា​ជើង​ថ្មី​ប្រចាំប្រទេស​កូរ៉េ Cha In Ha បាន​ទទួល​មរណភាព​ហើយ​ ហើយ​ពេល​នេះ​ក្រុមការងារ​ប៉ូលីស​កំពុង​ចាត់​ការ​ស្រាវជ្រាវ​ សើបអង្កេត​ជា​បន្តបន្ទាប់​ចំពោះ​ករណី​នេះ។ មូលហេតុ​ពិត​ប្រាកដ​ទាក់ទង​ការ​ស្លាប់​យ៉ាង​ណា​នោះ​ គ្មាន​ការ​បង្ហើប​ឲ្យ​ដឹង​ឡើយ សូម្បី​ម៉ោង​ និង​ទីកន្លែង​កើតហេតុ។

ងាក​ទៅ Fantagio ផលិតកម្ម​របស់ Cha In Ha វិញ​ ក៏​បាន​បញ្ជាក់​ដែរថា​ ពួកគេ​កំពុង​ក៏​ទទួល​បាន​ដំណឹង​នេះ​ដែរ ហើយ​ពេល​នេះ​ពួកគេ​ក៏​កំពុង​ស្រាវជ្រាវ​ និង​ត្រួត​ពិនិត្យ​ពី​ហេតុការណ៍​ឲ្យ​ច្បាស់​ដែរ។

Cha In Ha បាន​ប្រឡូក​ក្នុង​សិល្បៈ​ ក្នុង​នាម​ជា​សមាជិក​ SURPRISE U ដែល​ជាក្រុម​សម្ដែង​​បុរស​របស់​ផលិតកម្ម Fantagio កាល​ពី​ឆ្នាំ ២០១៧ តាមរយៈរឿង​ខ្លី​មួយមាន​ចំណងជើង​ថា​ «You, Deep Inside of Me»៕

ប្រភព៖ BBC

Website design by TVFB