រថយន្ត​ ២គ្រឿង​ បុកគ្នា​ ពេញទំហឹង​ ត្រង់ចំណុចស្កុបបែកជាបួន​ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ​

ទំព័រដើម​ /សន្តិសុខសង្គម
163 100

ភ្នំពេញ​៖​ នារី​ ២នាក់​ បេីករថយន្តម៉ាក​ Morning ១គ្រឿង​ ជ្រុលបុកគ្នា​ ជាមួយរថយន្ត​ ព្រូស​ ពេញទំហឹង​ ត្រង់ចំណុចស្កុបបែកជាបួន​ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ​ទាំងសងខាង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣២​ កែងនឹងផ្លូវលេខ១៦៣​ សង្កាត់ទួលទំពូង​ទី១​ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​២រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ រថយន្តម៉ាក​ Morning ១គ្រឿង​ ពាក់ស្លាកលេខកំពង់ចាម​2A-7762 បេីកបរដោយនារី​ ២នាក់​ ក្នុងរថយន្ត​ បានធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជេីងទៅត្បូង​ ខណ:​មកដល់កន្លែងកេីតហេតុ​ ចំណុចស្កុប​បែកជាបួន​ កែងនឹងផ្លូវលេខ៤៣២​ ក៏ជ្រុលទៅបុកគ្នាជាមួយរថយន្តម៉ាក​ ព្រូស​ ១គ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​2AN-3293 បេីកបរដោយបុរសម្នាក់​ តាមបណ្តោយផ្លូវលេខ៤៣២​ ក្នុងទិសដៅពីលិចទៅកេីត​ ពេញទំហឹង​ បណ្តាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ​ទាំងសងខាង​ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡេីយ​ ។

ក្រោយពេលកើតហេតុ​ ភាគីខាងរថយន្ត​ ព្រូស​ បានសងសំណងដល់ភាគីខាងរថយន្ត​ Morning ភ្លាមៗ​ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុតែម្តង​ ៕

Website design by TVFB