(ព័ត៌មានបន្ថែម) ទុស្សេចរន្តអគ្គិសនី ឆេះក្នុងហាងលក់សំលៀកបំពាក់ DADA ផ្អើលខ្លាំងនៅម្តុំវិមាន​ឯករាជ្

ទំព័រដើម​ /សន្តិសុខសង្គម
218 160

ភ្នំពេញ៖ (ព័ត៌មានបន្ថែម) មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអគ្គិភ័យបានឆាបឆេះក្នុងហាងលក់សំលៀកបំពាក់យីហោ DADA ហ៊ុយផ្សែងទ្រលោម ផ្អើលកងកម្លាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកបាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ហាងកើតហេតុខាងលើនេះ មានឈ្មោះ ជ័យ សុវណ្ណដា ភេទស្រី អាយុជាង៣០ឆ្នាំ គាត់បានរៀបរាប់ថា ដំបូងឡើយមានការលោតឌីស្យង់ទ័រ ក្នុងប្រអប់ភ្លើង ទើបហៅជាងភ្លើងឲ្យមកមើល ដោយជាងបានប្រាប់ថាមិនអីទេ បើកប្រើបានធម្មតា លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានក្លិនឆ្ងៀម ព្រមទាំងហ៊ុយផ្សែងយ៉ាងទ្រលោម នាំគ្នាយកសម្ភារៈក្នុងហាងចេញមកខាងក្រៅនិង ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានចុះមកអន្តរាគន៍បាញ់ពន្លត់នៅទីតាំងកើតហេតុ និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ជាង១០គ្រឿង ផងដែរ ទើបរលត់ទៅវិញទៅជាស្ថាពរ មិនបណ្តាលឲ្យឆេះរាលដាលនោះទេ ។ ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីពិដាន ៕ 

Website design by TVFB