នាយចឺម តបពីសហរដ្ឋអាមេរិក សុំបញ្ចប់ការតិះដៀលរឿងចានបង្គន់មាស ដែលកំពុងកក្រើកក្នុងបណ្តាញសង្គម

ទំព័រដើម​ /តារា
362 283

អាមេរិក៖ ក្រោយមានការរិះគន់ខ្លាំងលើរឿងចានបង្គន់មាស ក្នុងផ្ទះវីឡាថ្មី របស់នាយចឺម ដែលត្រូវបានមហាជនភាគច្រើនរិះគន់ថា អតីតតារាកំប្លែង និងចម្រៀង នាយ ចឺម មានអំនួត ល្បីមិនទាន់បានប៉ុន្មានផង សុំតែកុំអោយពេលឈឺមកសុំជំនួយពីមហាជនទៅបានហើយ ។

ការរិះគន់ទាំងនេះ កើតឡើងក្រោយមានការបង្ហោះពីទិដ្ឋភាពបន្ទប់ទឹក របស់នាយចឺម ដែលមានពណ៌មាស ទាំងទ្វា ទាំងការ៉ូ បូករួមទាំងចានបង្គន់ ដែលត្រូវបានគេនិយាយថាបង្គន់មាស តែការពិតមិនមែនមាសនោះទេ គ្រាន់តែពណ៌មាសតែប៉ុណ្ណោះ។

បន្ទាប់ពីឃើញការរិះគន់នេះ នាយចឺម បានចេញវីដេអូបកស្រាយពីសហរដ្ឋអាមេរិក និយាយពីរឿងចានបង្គន់នេះ ដើម្បីអោយមហាជនបានជ្រាប និងបញ្ចប់ការរិះគន់មកលើខ្លួន ។

នាយចឺមបាននិយាយថា ការពិតរឿងចានបង្គន់នេះ មិនមែនមាសដូចសារព័ត៌មានមួយចំនួនចុះផ្សាយនោះទេ គ្រាន់តែមានពណ៌មាស ព្រោះក្នុងជីវិតរបស់នាយចឺម គឺស្រឡាញ់ពណ៌មាស ទើបខ្លួនតុបតែងបន្ទប់ពោរពេញទៅដោយពណ៌មាស ដូច្នោះសូមបញ្ចប់ការយល់ច្រឡំនិងរិះគន់មកលើលោកទៀត។ លោកថាត្រឹមអ្នកចម្រៀង មិនមែនមហាសេដ្ឋីទេតើមានសមត្ថភាពឯណាទៅធ្វើរឿងហ្នឹង ហើយទោះបីជាមហាសេដ្ឋីក៏គេមិនល្ងង់ធ្វើបង្គន់ពីមាសដែរ។ ហើយចំពោះការរិះគន់មកលើលោកថា លោកមានអំនួត កុំអោយតែឈឺសុំជំនួយពីមហាជននោះ លោកបានតបថា រាល់ថ្ងៃនេះ លោកខិតខំណាស់ រកប្រាក់ទាំងវ័យក្មេង ដើម្បីចៀសវាងពាក្យរិះគន់លើសិល្បករសំពះសុំជំនួយពេលចាស់ឬឈឺថ្កាត់។

ដូច្នោះសង្ឃឹមថាមហាជនទាំងអស់នឹងបញ្ឈប់ការរិះគន់មកលើលោក៕ 

Website design by TVFB