​ទោះបីស្តេចចម្រៀងប៉ុប Michael Jackon លាចាកលោក១០ឆ្នាំទៅហើយក្តី ក៏លុយនៅតែកើនឡើងដល់​១.៧ពាន់លានដុល្លារ

ទំព័រដើម​ /តារា
438 335

​បរទេស៖ យោងតាមការ​ចេញផ្សាយពីសារព័ត៌មានChannel News Asia នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា បើទោះជាអតីតកំពូលតារាចម្រៀងប៉ុបអាមេរិក ម៉ៃខឺល ជែកសុន (Michael Jackson) បានទទួលមរណភាពកាលពីជាង​១០ឆ្នាំមុនក៏ដោយ ក៏ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់​១.៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

នេះបើតាមឯកសារមួយរបស់តុលាការ ក្នុងទីក្រុងឡូសអាន់ជែលឡែស។

គួរជម្រាបថា ឯកសារ​ដដែលបានឲ្យដឹង​ទៀតថា​«ដោយមានជំនួយពីទីប្រឹក្សា ក្រុមនាយកប្រតិបត្តិបានទទួលជោគជ័យ ក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់លោក Michael Jackson ឡើងវិញតាមរយៈការពង្រឹងមុខជំនួញ MJJ របស់អតីតសេ្ដចចម្រៀងប៉ុបរូបនេះ»។ បន្ថែមពីលើនេះការកើនឡើងនៃទ្រព្យសម្បតិ្ត នេះទៀតសោតក៏ត្រូវបានគេមើលឃើញផងដែរថា ដោយសារតែការរីកចម្រើននៃក្រុមហ៊ុន សឺកឌូសូឡេល (Cirque du Soleil) ក្នុងទីក្រុងឡាសវែហ្គាស (Las Vegas)។

យ៉ាងណាមិញ ​មុខជំនួញធំៗបន្ថែមទៀតបន្សល់ទុកដោយ លោក Michael Jackson ក្នុងនោះរួមមានទាំងភាគហ៊ុននៅក្នុងក្រុមហ៊ុនឧស្សាហកម្មចម្រៀង EMI មានតម្លៃដល់ទៅ ២៨៧លានដុល្លារ ហើយនេះមិនទាន់រាប់បញ្ចូលភាគហ៊ុន នៅក្នុងក្រុមហ៊ុនរថយន្ដ Rolls Royces ដ៏ល្បីល្បាញនោះឡើយ។

គួរបញ្ជាក់ថា នៅក្រោយពេលទទួលមរណភាព Michael Jackson បានជំពាក់លុយធនាគារ ៥០០លានដុល្លារ តែបញ្ហាបំណុលនេះត្រូវបានដោះស្រាយរួចរាល់ហើយ។ ទ្រពសម្បត្តិរបស់លោកបានបន្សល់ទុកឱ្យកូនបីនាក់ ឈ្មោះ ព្រីនស៍ (Prince), ប៉ារីស (Paris), និង ប្លេងឃីត (Blanket) ព្រមទាំងអ្នកម្ដាយរបស់លោកឈ្មោះ ខេធើរីន (Katherine)៕

ប្រភព៖ Channel News Asia

 

Website design by TVFB