ក្តៅៗ ទីបំផុតពលករកូរ៉េ ដែលថតវីដេអូក្រុមតារា ដៀលពូជសាសន៍ខ្មែរ ហ្សេនខ្មែរ បានចេញវីដេអូបកស្រាយហើយ!

ទំព័រដើម​ /តារា
318 212

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលនិងShareចែករំលែកគ្នាយ៉ាងច្រើន ចំពោះរឿងរ៉ាវ ជម្លោះរវាងសិល្បករខ្មែរ ជាមួយនិងយុវជនមួយក្រុម ផ្ទុះកក្រើកក្តៅតែម្តង ក្រោយពីយុវជនទាំងនោះបានបង្ហោះដៀលមកលើតារាខ្មែរ ។

តាមរយៈឃ្លីបវីដេអូដែលបានបង្ហោះ ជម្លោះនេះគឺកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី បន្ទាប់ពីក្រុមយុវជនទាំងនោះ បានបង្ហោះទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈដែលមកជាមួយគ្នា ដោយលើកឡើងថា ជាទង្វើមិនសមរម្យ និងដៀលខ្មែរ ដៀលពូជខ្មែរ ហ្សេនខ្មែរ ផងដែរ។ ស្របពេលដែលអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង សុទ្ធតែបាននិយាយបកស្រាយនិងសម្របសម្រួលថា បើពួកគាត់ធ្វើនូវទង្វើបែបនេះមិនត្រឹមត្រូវ អាចមកប្រាប់មកពួកគាត់ថាធ្វើចឹងមិនត្រូវទេ ណាមួយបែរជាដៀលតារាខ្មែរ ទាំងដែលអ្នកសិល្បៈដែលមកគឺមិនមែនជាអ្នកនៅក្នុងឃ្លីបវីដេអូច្រៀងរាំនោះទេ ប្រៀបដូចជាវាយប្រហារមកលើអ្នកសិល្បៈធ្វើឲ្យមហាជនយល់ច្រឡំ ។ ហើយតាមរយៈវីដេអូនេះ ក្រុមយុវជនខាងលើ ក៏បានចោទប្រកាន់ថា ឧកញ៉ា ឡេង ណាវ៉ាត្រា បានវាយខ្លួនផងដែរ។

ក្នុងនោះ​ យោងតាមគណនីFacebook ឈ្មោះ Bun Hoeun Sanh បានបង្ហោះទាំងស្រុងថា« (ពីព្រលានយន្តហោះកូរ៉េ ពេលព្រឹក) តាមជើងយន្តហោះជាមួយគ្នា ខ្ញុំ និងក្រុមការងារបានចេញដំណើរពីព្រលានយន្តហោះភ្នំពេញ ទៅប្រលានយន្តម៉ាឡេស៊ី (កូឡាឡាំពួ) រួចបន្តដំណើរតាមជើងយន្តហោះម៉ាឡេស៊ី ទៅកាន់ប្រទេសកូរ៉េ ដូចទៅនឹងក្រុមតារាមួយក្រុម រួមទាំងឧកញ្ញាម្នាក់ផងដែរដែលនៅក្នុងក្រុមជាមួយតារានោះ។ មកដល់ព្រលានយន្តហោះម៉ាឡេ ខ្ញុំនឹងក្រុមការងារ ដើរយ៉ាងស្ងៀមស្ងាត់ និងមានរបៀបរបប ចំណែកក្រុមតារា និងឧកញ្ញានោះ ដើរបណ្តើរ ចាក់បាស់រាំបណ្តើរ មិនថាក្រៅជណ្តើរយន្ត លើជណ្តើរយន្ត ក្នុងព្រលានយន្តម៉ាឡេស៊ី ចាក់បាស់តម្លង់ និងរាំមិនចេះខ្មាស់គេ មិនគោរពដល់ភ្ញៀវដទៃទៀត។ វីដេអូដែលខ្ញុំថតបាន រួចបានបង្ហោះកាលពីយប់មិញ គឺក្រុមតារានោះ ចាក់បាស់រាំច្រៀង នៅកន្លែងផ្លូវដើរ និងជាកន្លែងដែលគេសម្រាក រង់ចាំស្តាប់ដំណឹងពីការប្រកាសរបស់មន្ត្រីធ្វើការក្នុងព្រលាន។ សកម្មភាពរាំច្រៀង តួយ៉ាងនៅកន្លែងព្រលានយន្តហោះ ជាសកម្មភាពអសីលធម៌ មិនចេះខ្លាចចិត្តអ្នកដទៃដែលគេចង់សម្រាកបន្ទាប់ពីហត់នឿយក្រោយចុះពីយន្តហោះ ម្យ៉ាងទៀតវាបានទាញតម្លៃជនជាតិខ្មែរឱ្យធ្លាក់ចុះ តាមរយៈសកម្មភាពអសីលធម៌របស់តារាទាំងនោះ រួមទាំងលោកឧកញ្ញានោះផងដែលរាំប្រកាច់ប្រកិនពេញផ្លូវដើរ។ វីដេអូខាងក្រោមនេះ ខ្ញុំមិនបកស្រាយទៀតទេ ចុចមើលទៅ តែខ្ញុំគ្រាន់តែចង់ប្រាប់ថា ពួកគេដូចជាដាក់ម៉ូគ្នាអញ្ចឹង ឡេង ណាវ៉ាត់ត្រា ចូលមករកវាយខ្ញុំ គ្នាវានៅក្បែរខ្ញុំចាប់កញ្ឆក់ទូរសព្ទដៃរបស់ខ្ញុំបិទចោល ក្នុងបំណងមិនចង់ឱ្យខ្ញុំថតជាប់សកម្មភាព វាលោតមកវាយខ្ញុំ។ ក្នុងវីដេនេះ ខ្ញុំបានកាត់តដូរប្លង់ពីCameraសមាជិកខ្ញុំ ត្រង់កន្លែងឡេង ណាវ៉ាត់ត្រាវាលោតមកវាយ ហើយគ្នាវាកញ្ឆក់ទូរសព្ទ »

ស្រាប់តែក្រោយកើតរឿង លោក ហេង ឡុង បានបង្ហោះថា« ពួកយេីងបានដាក់ពាក្យបណ្តឹង ។ ទៅក្រុមបង្កដែលបានលួចថតវីដេអូ​ និងជេរប្រមាជលេីសិល្បករខ្មែរ​ នៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េរួចរាល់ហេីយ។ ទន្ទឹមគ្នានេះដែរ​ មេធាវីយេីងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ​ ដេីម្បីការពារតំលៃខ្មែរ​ទូទៅដែលត្រូវបានពួកនេះដៀលពូជ»។

បន្ទាប់មកជុំវិញរឿងរ៉ាវខាងលើនេះ នៅថ្ងៃដដែល គេឃើញបុគ្គលដែលបានថតនិងបង្ហោះ សកម្មភាពក្រុមតារាខាងលើ បានបង្ហោះវីដេអូបកស្រាយថា «ចំពោះពាក្យដែលលោកបាននិយាយថា ពូជខ្មែរ ហ្សេនខ្មែរ គឺមុននឹងលោកនិយាយគឺលោកយល់ដល់ពាក្យខ្មែរ ព្រោះលោកក៏ជាខ្មែរ នូវពេលដែលលោកប្រើពាក្យខ្មែរយើង នោះអ្នកទាំងអស់គ្នានឹងគិតថា ខ្មែរទាំង១៥លាននាក់។ ប៉ុន្តែលោករៀនមិនមែនបែបនេះ ហើយពាក្យប្រើប្រាស់ជាទូទៅក៏មិនអញ្ចឹងដែរ គេប្រើទូទៅមិនមែនទាំងអស់ទេ អ្នកទាំងអស់គ្នាចេះខ្មែរអត់ដែលគាំទ្រផ្កាប់មុខ បើអត់ចេះទេ និយាយឲ្យអាក្រក់ស្តាប់ថា ទៅរៀនឡើងវិញ! ហើយព្រលានយន្តហោះគឺជាទីអន្តរជាតិទីសាធារណៈ ពួកគាត់នាំគ្នាចាក់បាស់ដើរទាំងក្នុងជណ្តើរយន្ត និងក្រៅជណ្តើរយន្តហាក់បីដូចជាគ្មានសណ្តាប់ធ្នាប់តែលោកថតមិនបាន ចំណែករូបដែលថតបានគឺនៅកន្លែងរង់ចាំ ដូរជើងយន្តហោះ កន្លែងផ្លូវដើរ គឺធ្វើបានទាំងអស់ ព័ទ្ធខ្សែចាក់បាស់ច្រៀងរាំ សួរថាលើកកម្កើងខ្មែរ ឬបន្ធោកខ្មែរ អ្នកគាំទ្រទាំងឡាយ ហើយសិល្បៈក ជាអ្នកផ្តល់គំរូ ឬផ្តល់គំរក ? , ចំណុចលួចថត លោកមិនបានលួចថតទេ គឺគេរាំនៅទីសាធារណៈ លោកក៏ថតនៅទីសាធារណៈ ខុសដែរអី ទាំងដែលលោករិញគន់នៅទីសាធារណៈដូចគ្នា ? , ចំណុចប្តឹងលួចថត គឺលោកថតទុកជាភស្តុងតាងព្រោះក្រុមតារាដើរមករកគាត់ដល់កន្លែង ខ្លាចមានរឿងអីកើតឡើង ក្រុមតារាក៏ថតគាត់ដូចគ្នា បើចង់ប្តឹងថាគាត់ដៀលពូជខ្មែរទៅប្តឹងនៅខ្មែរ បើប្តឹងលោកលួចថតនៅកូរ៉េប្តឹងគាត់នៅកូរ៉េ បើប្តឹងលោកលួចថតនៅម៉ាឡេ គួរតែទៅប្តឹងនៅម៉ាឡេ ហើយបើលោកចាញ់ឲ្យលោកសុំទោស លោកក៏ព្រម តែលោកបញ្ជាក់ថា ការសុំទោសនោះមិនចេញពីចិត្តទេ ព្រោះគាត់មិនបានខុសព្រោះចង់រិះគន់ឲ្យមានការកែប្រែ ចុះបើគាត់មិនបង្ហោះ តែខាងព្រលានយន្តហោះគេយកសកម្មភាពទាំងនេះចេញពីកាមេរ៉ាសុវត្ថិភាពហើយយកទៅបង្ហោះនោះ មិនកាន់តែខ្មាស់គេហើយអី ដូច្នេះសូមគិតឡើងវិញ »

 

Website design by TVFB