ផ្អើលពេញFacebook! តារាចម្រៀង ជុំ លីណូ ត្រូវបានអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន ការពិតគេថតMVសោះ

ទំព័រដើម​ /តារា
402 285

ភ្នំពេញ ៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើល ដោយមានការបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់លោកជុំ លីណូ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការចាប់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ក្នុងនោះយោងតាមគណនីFacebook ឈ្មោះ «Chan Chhean» បានបង្ហោះថា «តារាចម្រៀងលោក ជុំ លីណូ ត្រូវបានប៉េអឹម​ចាប់បាត់ហើយ​ដោយសារ​ជួញ​ដូរគ្រឿងញៀន» ។

ប៉ុន្តែដំណឹងមួយនេះ ត្រូវបានមហាជនជាច្រើនលើកឡើងថា គ្រាន់តែជាការថតMVតែប៉ុណ្ណោះ «ទឹកភ្នែកម្តាយលើខ្នោះដៃកូន» សូមកុំមានការយល់ច្រឡំ៕

Website design by TVFB