អាជ្ញាធរបានកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ខណៈជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ មានការលិចលង់ស្ទើរគ្រប់ទីកន្លែង

ទំព័រដើម​ /សន្តិសុខសង្គម
254 124

ខេត្តព្រះសីហនុ៖ ករណីជំនន់ទឹកភ្លៀងដ៍អាក្រក់នៅខេត្តព្រះសីហនុ កាលពីយប់ថ្ងៃ៨ ខែសីហា ឆ្នាំ២០១៩ នៅឃុំបិតត្រាំងស្រុកព្រៃនប់ មានបុរសជនជាតិចិនម្នាក់បានស្លាប់ដោយសាររលំរបងសង្កត់លើ និងមានសេចក្តីរាយការណ៍ថាជនជាតិខ្មែរម្នាក់ទៀតនៅបាត់ខ្លួន ដោយគ្រោះជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ។

 

រហូតមកដល់ព្រឹកថ្ងៃនេះ សមត្ថកិច្ចកំពុងបន្តស្វះស្វែងស្រាវជ្រាវរកជនជាតិខ្មែរបាត់ខ្លួននោះ ថាពិតជាបានរងគ្រោះជាប់នៅកន្លែងណាឬក៍មានសុវត្ថិភាពនៅឡើយ។ ចំពោះស្ថានភាពទូទៅវិញ គិតត្រឹមម៉ោង១០កន្លះព្រឹកថ្ងៃ៩សីហានេះ ភ្លៀងនៅតែបន្តធ្លាក់ គ្រាន់តែមិនខ្លាំងដូចកាលពីយប់មិញ។ 

ករណីជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ បានធ្វើអោយលំនៅដ្ឋានពលរដ្ឋខ្លះដូចជាតំបន់ស្ពានអូរ១ជាដើម ទឹកឡើងតាមអូរលិចផ្ទះពលរដ្ឋខ្លះដល់ជាង១ម៉ែត្រក៍មានដែរ ហើយហេដ្ឋារចនាសម្ពន្ធ័មួយចំនួនមានផ្លូវសាធារណៈជាដើមបានរងការខូចខាតធ្ងន់ធ្ងរ ក្នុងនោះតំបន់មួយចំនួនដែលទឹកលិចខ្លាំងអាជ្ញាធរក៍បានកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្នផងដែរដើម្បីការពារសុវត្ថិភាព។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យនិងដោះស្រាយកិច្ចការបន្ទាន់មួយចំនួនទៅលើបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ និងបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះកាយស្តារបើកផ្លូវទឹកនៅចំណុចស្ពានអូរ១ ដែលជាកន្លែងមានទឹកភ្លៀងជន់លិចខ្លាំងជាងគេផងដែរ៕

 

Website design by TVFB